ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នគរបាលខណ្ឌឬស្សីកែវចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ឋករណីគ្រឿងញៀន

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌឫស្សីកែវបានចាប់ជនសង្ស័យម្នាក់ករណីជួញដូរនូវសារធាតុញៀន នៅតាមផ្លូវលំក្នុងភូមិ៣សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវកាលពីយបថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា៖ជនសង្ស័យឈ្មោះ ឌី រិទ្ទា ភេទប្រុស អាយុ២៨ឆ្នាំនៅក្នុងរោងកម្មករភូមិស្វាយជ្រំឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជាកម្មករសំណង់។
សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លា១កញ្ចប់,ទូរស័ព្ទ៣គ្រឿង។បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *