ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ០២នាក់ ឆក់កាបូបនិងទូរសព្ទតាមទីសាធារណៈ ទៅតុលាការ

ខេត្តព្រះសីហនុ៖កម្លាំងនគរបាលក្រុងព្រះសីហនុកាលពីថ្ងៃទី២៩ ខែធ្នូបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ករណីឆក់កាបូបលុយនិងទូរសព្ទតាមទីសាធារណៈបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលក្រុងព្រះសីហនុបានឱ្យដឹងថា ដោយមានបញ្ជារពីឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងនគរបាលក្រុងព្រះសីហនុ បានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបលុយនិងទូរសព្ទតាមទីសាធារណៈ។
សកម្មភាពនោះធ្វើឡើងនៅសង្កាត់លេខ៣ និងនៅមុខសាលារៀនកម្មករ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅហើយបាននាំគ្នារត់គេចខ្លួនបាត់អស់។ ជនសង្ស័យ ឈ្មោះ គឹម នៅស៊ីណុច អាយុ២២ឆ្នាំ-ឈ្មោះ ឃួន ឧស្សាហ៍ ហៅយក្សអាយុ ២០ឆ្នាំ។
ពួកគេទាំង២នាក់បានសារភាពថា ពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន។ជាមួយនោះសម្ភារដកហូតមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ។ក្រោយសាកសួរកម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងបន្តស្វែងរកចាប់បក្ខពួកបន្ថែមទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *