Uncategorized

ជំនាញយកប្រហិតសាច់មាន់និងជើងមាន់ខូចគុណភាពជាង៥តោនដុតកម្ទេចចោល

បា់ត់ដំបង៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំបានយកប្រហិតសាច់មាន់និងជើងមាន់ខូចគុណភាពជាង៥តោនដុតកម្ទេចចោលនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូងកាលពីចុងសប្តាហ៍ទី១ខែមិថុនាឆ្នាំ២០២១កន្លងទៅ។
មន្ត្រីជំនាញសាខា(ក.ប.ប.)ខេត្តបាត់ដំបងបានសហការជាមួយមន្ត្រីគយចល័តតំបន់៤បានត្រួតពិនិត្យទំនិញខូចគុណភាពចំនួន៣មុខមានប្រហិតចម្រុះសាច់ មាន់ និង ជើងមាន់សរុបចំនួន ៥.០៣៦ គីឡូក្រាមដែល មន្ត្រី គយចល័តតំបន់៤ ស្ទាក់ ចាប់ បាន នៅ តំបន់ ច្រក ទ្វារ ព្រំដែន អន្តរជាតិ ដូងក្នុងស្រុក កំ រៀងខេត្តបាត់ដំបង ។
បន្ទាប់ពីត្រួតពិនិត្យចប់សព្វគ្រប់រួចមកសមត្ថកិច្ចនិង មន្ត្រី គយបាន ប្រគល់ ទំនិញខូចគុណភាពទាំងអស់ឱ្យមន្ត្រីសាខាសាខាក.ប.ប. ខេត្តបាត់ដំបង ហើយបញ្ជូន ទៅតុលាការ ខេត្តដើម្បីដុតកម្ទេចចោល ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *