ព័ត៌មានជាតិ

រថយន្តតូចដឹកទំនិញបែកកង់ជ្រុលទៅបុករថយន្តកុងតឺន័ររងរបួស ២នាក់

កោះកុង៖ រថយន្តតូចដឹកទំនិញបែកកង់ពេលបើកបរក៏ជ្រុលទៅបុករថយន្តកុងតឺន័របណ្តាលឱ្យមានអ្នករងរបួស២នាក់។ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុងកាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តទី១ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ 3A-2002 អ្នកបើកបរបានរត់គេចខ្លួនបាត់។រថយន្តទី២ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2M-8096 បើកបរដោយឈ្មោះ កៅ ព្រំភេទប្រុស អាយុ៣៩ឆ្នាំរងរបួសនិងអ្នករួមដំណើរ ឈ្មោះ ឈឿន សាអែម ភេទស្រី អាយុ៤៩ឆ្នាំ រងរបួសបាក់ដៃម្ខាង ។ អ្នកទាំង២មានទីលំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត ។

ប្រភពដដែលបានបន្តថា៖គ្រោះថ្នាក់ចរាចរណ៍នេះ ដោយសាររថយន្តម៉ាកសាំង យ៉ុងបែកកង់ក្រោយផ្នែកខាងស្ដាំ ហើយរេចង្កូតចូលទៅខាងរថយន្ដកុងតឺន័របុកគ្នាតែម្ដង។បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿង កម្លាំងសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីដោះស្រាយតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *