ព័ត៌មានសន្តិសុខសង្គម

ជនជាតិឥណ្ឌូណេស៊ីម្នាក់ នឹងប៉ះពាល់៣នាក់ ឆ្លងកូវីដ ហើយយកសំណាកជាង៧០នាក់

បន្ទាយមានជ័យ៖អាជ្ញារខេត្តបន្ទាយមានជ័យ,ក្រុងប៉ោយប៉ែតនិងមន្ទីរសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋនិងសាធារណៈជនវកុំឱ្យជ្រួលច្របល់ ឬបំផុសបំផ្លើសអ្វីផ្សេងៗតែត្រូវគោរពអនុវត្តការណែនាំនិងវិធានការច្បាប់ ។

ក្រោយពីជនជាតិឥណ្ឌូណេស៊ីម្នាក់និងប៉ះពាល់ផ្ទាល់៣នាក់ទៀតនៅក្រុងប៉ោយប៉ែតមានវិជ្ជមានកូវីត១៩ ដែលរកឃើញកាលពីយប់ថ្ងៃទី២២ខែមេសាឆ្នាំ២០២១ ។មកទល់ពេលនេះ ពេទ្យបាននឹងកំពុងបន្តយកសំណាកអ្នកប៉ះពាល់ផ្ទាល់និងបុរសជ្វានោះជាង៧០នាក់ ។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថ្ងៃទី២៣ខែមេសាថា៖ ក្រោមការដឹកនាំបញ្ជា របស់លោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការប្រយុទ្ធនឹង ជំងឺកូវីដ-១៩។

លោកបានចូលរួមដឹកនាំមន្រ្តីជួរមុខ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចកងកម្លាំងពាក់ពន្ធ័ ក្នុងស្រាវជ្រាវ និងយកវត្ថុសំណាករកវីរុស កូវីដ-១៩ លើអ្នកសង្ស័យដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកវីជ្ជមានឈ្មោះ ចនហាន់ ស៊ូហានតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះជួលលេខ១៣៤Bក្នុងបូរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យសង្កាត់/ក្រុងប៉ោយប៉ែត។ ជននេះមានវិជ្ជមានជំងឺកូវីដ១៩ ដែលរកឃើញមន្ទីរពិសោធន៍មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីផ្ទៀងផ្ទាត់លទ្ធផលជាមួយ មន្ទីរពិសោធន៍ថ្នាក់ជាតិ ។

លោកឡេ ច័ន្ទសង្វាត បន្តថា ៖ សូមបងប្អូនកុំមានការព្រួញបារម្ភខ្លាំងពេក នៅពេលលទ្ធផលមិនទាន់បានប្រកាសជាផ្លូវការពីក្រសួងសុខាភិបាល។ ប៉ុន្តែបងប្អូនត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារឱ្យបានខ្ចាប់ខ្ខួននិងត្រឹមត្រូវ ។បច្ចុប្បន្ន អ្នកទាំងឆ្លងកូវីដ១៩ទាំង៣នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១។ ឯអ្នកប៉ះពាល់ពាក់ព័ន្ធ៧០នាក់ទៀត ត្រូវបានគ្រូពេទ្យយកវត្ថុសំណាករកមេរោគកូវីត១៩៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *