Uncategorized

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី និងដំណើរការកសាងអាគារថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ!

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ ជាកិត្តិយសបំផុតនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមលោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ អញ្ជើញចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី និងដំណើរការសាងសង់អគារថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា អគាររដ្ឋបាលដែលកំពុងសាងសង់ថ្មីនេះ មានចំនួន១ខ្នង កម្ពស់៥ជាន់ មានទំហំ១៨mx៣៦m មាន១៨បន្ទប់ សាលប្រជុំធំ១ នៅជាន់លើ ដែលចាប់ផ្តើមកសាងកាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៤ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *