ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន០៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

 

បន្ទាយមានជ័យ៖ បង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ ជាជនជាតិនិងវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន WY​ចំនួន៣.៨០០គ្រាប់ ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ជាប្រចាំក្នុងការស៊ើបអង្កេតស្រាវជ្រាវបទល្មើសគ្រឿងញៀនតាមវិធានការជំនាញ ចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។ ជាក់ស្តែងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានបង្ហាញមុខសញ្ញាជនសង្ស័យជាជនជាតិថៃចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនារងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា៖ អនុវត្តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលដោយ លោក សំរិទ្ធិ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ជាលទ្ធផល នៅវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលកក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅបន្ទប់ជួលយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ជនជាតិថៃ) ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរងបន្តថា៖ជនសង្ស័យទាំង៣នាក់មានឈ្មោះ៖១.ឈ្មោះ​ tananat kerdnoy ភេទប្រុស​ អាយុ៤៤ឆ្នាំ​ ,​ ២.ឈ្មោះ​ tanakorn eikeiv ភេទប្រុស​ អាយុ២២ឆ្នាំ​ ,៣.ឈ្មោះ​ veerapat trainut អាយុ២៨ឆ្នាំ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនរបាលស្រាវជ្រាវរកឃើញ វត្ថុតាងរួមមាន៖១-ថ្នាំគ្រាប់WY ចំនួន១៩កញ្ចប់​ ស្មើ ៣.៨០០គ្រាប់,២-ម្សៅម៉ត់​ (ខេ)​មួយកូនថង់,៣-ថ្នាំគ្រាប់​ អ៊ិចស្តាស៊ី​ ២គ្រាប់,៤-ទូរស័ព្ទដៃចំនួន០៣គ្រឿង ។ ជនសង្ស័យនិងវត្ថុតាងកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមនិតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *