ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២០មន្ត្រីមន្ទីរសុខាភិបាលខេត្តព្រះវិហារបានសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានានិងអជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយសារសំឡេងសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។សេចក្តីណែនាំនៃរដ្ឋបាលខេត្តស្តីពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ចាក់តាមមេក្រូតាមដងផ្លូវក្នុងទីប្រជុំជន តាមផ្សារ និងតាមទីតាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ។
យោងតាមសេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តកាលពីពេលថ្មីៗកន្លងទៅនេះ បានចេញសេចក្តីណែនាំចំនួន ៥ចំណុចស្តីពី វិធានការការពារការចម្លងជំងឺកូវីដ-១៩ដល់ម្ចាស់ក្រុមហ៊ុនម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ។
អ្នកបើកបរនិងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ដែលត្រូវធ្វើដំណើរពីគ្រប់ភូមិសាស្ត្រក្នុងខេត្តព្រះវិហារឆ្ពោះទៅរាជធានីភ្នំពេញនិងខេត្តផ្សេងៗ។ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្លួនទៅតាមគោលការណ៍ណែនាំនិងវិធានការការពារការរាតត្បាតជំងឺកូវីដ-១៩ពិសេសការទប់ស្កាត់ព្រឹត្តិការណ៍”សហគមន៍ ២៨ វិច្ឆិកា”៕សហការី