ព័ត៌មានសន្តិសុខសង្គម

នាំជនសង្ស័យ០២នាក់ទៅតុលាការ ករណីឆក់យកទូរសព្ទពីជនជាតិចិន

ភ្នំពេញ៖សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ ករណីឆក់យកទូរសព្ទដៃពីជនជាតិចិន រួចបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២២ ខែមីនានេះ។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់ជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីឆក់យកទូរសព្ទ ហើយបានបញ្ជូនទៅតុលាការដើម្បីសាកសួរ។ ជនសង្ស័យឈ្មោះ សុខ ពេជ្រ អាយុ ២៧ឆ្នាំស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យនិងឈ្មោះ ស្រ៊ុន ម៉េងលាង អាយុ២៣ឆ្នាំនៅកន្លែងជាមួយគ្នា។
ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជិត៣០ឆ្នាំជនជាតិចិន ។ក្រោយកើតមានករណីនេះជនរងគ្រោះបានដើរចេញទៅបាត់ មិនបានដាក់ពាក្យបណ្តឹងទេ។បច្ចុប្បន្នជនសង្ស័យស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *