ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបល្បែងស៊ីសងឃាត់ខ្លួន០៤នាក់ និងវត្ថុតាងនៅស្រុកសាលាក្រៅ

ប៉ៃលិន៖កម្លាំងនគរបាលស្រុកសាលាក្រៅខេត្តប៉ៃលិន បានចុះបង្ក្រាបក្រុមលេងល្បែងជលមាន់ស៊ីសងលុយខុសច្បាប់ ឃាត់ខ្លួន៤នាក់និងវត្តុតាងមួយចំនួន។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ កម្លាំងនគរបាលស្រុកសាលាក្រៅនិង នគរបាលប៉ុស្ដិ៍ឃុំស្ទឹងត្រង់ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងប្រភេទជល់មាន់ខុសច្បាប់ នៅម្តុំដីចម្ការមួយក្នុង ភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រតិបត្តិការនេះបានឃាត់ខ្លួនអ្នកលេងល្បែង៤នាក់-ឈ្មោះដួង ផង់ អាយុ ៥៦ឆ្នាំ-ឈ្មោះសាទ យឹម អាយុ៦៣ឆ្នាំ-ឈ្មោះធាន ធា អាយុ ៣៥ឆ្នាំ-និងឈ្មោះញ៉ែម សាន អាយុ ៤២ឆ្នាំ។ពួកគេនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សម្ភារដកហូតម៉ូតូ៨គ្រឿងមាន់ជល់១៤ក្បាល-ត្រកសម្រាប់ដាក់មាន់៥-ជញ្ជីងថ្លឹង១-សង្វៀនជល់មាន់១-និងស៊ុំក្រុងមាន់៩-ជាមួយសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរៀបចំសំណុំរឿងមនុស្សនិងវត្ថុតាងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *