Uncategorized

សមត្ថកិច្ចចាប់ជនដៃដល់ដែលចាក់សម្លាប់សន្តិសុខម្នាក់ឲ្យស្លាប់នៅក្រុងព្រះសីហនុ

 

​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ចាប់ខ្លួន​ហើយ​ជនសង្ស័យ​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​ជនរងគ្រោះ​សន្តិសុខ​ម្នាក់​បណ្តាល​ឱ្យស្លាប់​កាលពី​យប់​ថ្ងៃទី​២៩​កញ្ញា​២០២០​នៅ​ខាងក្រោយ​សណ្ឋាគារ​ខ្សាច់​ស​ក្នុងភូមិ​៤​សង្កាត់​៤​ក្រុងព្រះសីហនុ​។
​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយ​បានឃើញ និង​ចុះ​ពិនិត្យមើល​កន្លែងកើតហេតុ សមត្ថកិច្ច​ទំនាញ បាន​បើក​ការស៊ើបអង្កេត រហូត​ចាប់ខ្លួនបាន​ជនសង្ស័យ​ម្នាក់ ដែលជា​ឃាតក មានឈ្មោះ ហ៊ា​ប រតនា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​សន្តិសុខ​កាស៊ីណូ​ប្លា​ទីន​អន្តរជាតិ​។​ជននេះ​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ ជនរងគ្រោះ​ឈ្មោះ អេ​ល ហាំ​ម៉ាត់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម មុខរបរ​ដូចគ្នា ត្រូវចំ​ដើមទ្រូង​ខាងឆ្វេង​បណ្តាលឱ្យ​របួសធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។

​សមត្ថកិច្ច​បាន​បន្តថា​បើ​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ប្រើ​អំពើហិង្សា​ដែល​បង្ក​រហូតដល់​ក្លាយជា​ឃាតកម្ម​បែបនេះ​គឺ​កើតឡើង​ដោយសារ​មានទំនាស់​គ្នា​យ៉ាងខ្លាំង​នៅ​កន្លែង​យាមកាម​។​
​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *