Uncategorized

នៅខេត្តព្រះសីហនុភ្លៀងខ្លាំងជាប់គ្នា២ថ្ងៃបណ្ដាលឲ្យតំបន់មួយចំនួនត្រូវជន់លិច

 

​ព្រះសីហនុ​៖ ភ្លៀង​នៅតែ​បន្ត​ធ្លា​ក់ឥត​ឈប់ ធ្វើឱ្យ​តំបន់​ទំនាប​មួយចំនួន​នៅ​ក្រុងព្រះសីហនុ និង​ទីតាំង​មុខ​ផ្សារ​វាលរេញ​ស្រុក​ព្រៃនប់​រង​នូវ​ការ​ជន់​លិច​។​កន្លែង​ធ្លាប់​លិច​វា​បាន​លិច​ជាថ្មីទៀត​ដដែល​ទោះយ៉ាងណា​សភាព​ពេលនេះ​មិនទាន់​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។​រីឯ​ទំហំ​នៃ​ផលប៉ះពាល់​ឬ​គ្រោះថ្នាក់​ផ្សេងៗ​មិនទាន់មាន​របាយការណ៍​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០២០​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​តំបន់​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​។​លោក​អភិបាលខេត្ត​ក៏បាន​បញ្ជា​ឱ្យ​មន្ទីរជំនាញ​ចាត់ចែង​គ្រឿងចក្រ ចុះ​កាយ​បើកផ្លូវ​ទឹក ដើម្បី​រំដោះ​ការ​ជន់​លិច​នេះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *