ព័ត៌មានជាតិ

ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចកែសម្រួលសមាសភាពរបស់ក្រុមការងារកសាងផ្នែកនិងអភិវឌ្ឍន៍ខេត្ត!

(ព្រះវិហារ) នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២២ ឯកឧត្តមគីម រិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តបានអញ្ជើញដឹកនាំដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចកែសម្រួលសមាសភាពរបស់ក្រុមការងារកសាងផែនការនិងអភិវឌ្ឍខេត្ត ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីជាសមាជិកគណៈកម្មាធិការ លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកនិងមេឃុំចៅសង្កាត់ជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ក្នុងកិច្ចប្រជុំនោះផងដែរឯកឧត្តមបានគូសរំលេចនូវបទពិសោធ១១១ថ្ងៃដែលឯកឧត្តមមកកាន់តួនាទីជាអភិបាលខេត្ត និងបានដាក់ចេញនូវសូចនាករធំៗចំនួន១២ចំនុចដែលឯកឧត្តមត្រូវបន្តដឹកនាំ និងដោះស្រាយក្នុងនោះការងារបំរើសេវាសាធារណ និងការដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋជាកិច្ចកាចាំបាច់ដែលត្រូវធ្វើបន្ទាន់ផងដែរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *