Uncategorized

ឃាត់ជនសង្ស័យ៤នាក់នៅ៣ទីតាំងផ្សេងគ្នា នឹងថ្នាំញៀនមួយចំនួន

​ភ្នំពេញ​៖ ជនសង្ស័យ​៤ នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​និង​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​នឹង​ចាប់យក​ថ្នាំញៀន​ចំនួន ៨ កញ្ចប់​តូច​។​

ករណីនេះបានធ្វើឡើងនៅចំណុចផ្លូវលំភូមិ​បូរី​កម្មករ សង្កាត់​ទឹកថ្លា​និង នៅ​ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខកាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ។​
​ជនសង្ស័យ​២​នាក់ ឃាត់ខ្លួន​នៅ​ប៉ុស្ដិ៍​ទឹកថ្លា ទី​១ ឈ្មោះ ប៉ក់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។​ទី​២ ឈ្មោះ ម៉ែន វិច្ឆិកា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​(​ដកហូត​បាន​ក្រាម​ស​ថ្លា​៥​កូន​ថង់​តូច​) ។​ដោយឡែក​ជនសង្ស័យ​២​នាក់ ទៀត​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី ដែល​ជនសង្ស័យ​ទី​៖ ១-​ឈ្មោះ សៀង ហ៊ុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​,​ទី​២-​ឈ្មោះ គុច វិចិត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ក្រាម​ស​ថ្លា​៣​កូន​ថង់​តូច និង​ទូរ​សព្ទ័​ដៃ​២​គ្រឿង​) ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំ​៤ នាក់ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *