ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សំដែងនូវការថ្លែងអំណរគុណចំពោះ សមាគមវិនិយោគគិន នវានុវត្តន៍ និងអភិវឌ្ឍន៍!

 

នារសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល គ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករចំនួន០១តោន, មីជាតិចំនួន ១០០កេស, ទឹកបរិសុទ្ធ វីតាល់ ចំនួន១០០កេស ពី សមាគមវិនិយោគគិន នវានុវត្តន៍ និង អភិវឌ្ឍន៍ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ ក៏ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សមាគមវិនិយោគគិន នវានុវត្តន៍ និង អភិវឌ្ឍន៍ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *