ព័ត៌មានសន្តិសុខសង្គម

ជំនាញជលផលខេត្ត បន្តបង្ក្រាបឧបករណ៍ល្មើសនេសាទ

ពោធិ៍សាត់៖កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បន្តចុះបង្ក្រាបឧបករណ៍បទល្មើសនេសាទប្រភេទសាច់អួនក្រឡាញឹកបានបន្ថែមទៀត។
លោកភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ដែលបានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២កម្លាំងមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តបានបន្តចុះបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ប្រភេទអួនក្រឡាញឹក។ ក្រុមចម្រុះបានប្រើកម្លាំងប្រមាណ២០នាក់- កាណូត៤ គ្រឿងចុះចាប់ឧបករណ៍នេសាទល្មើសច្បាប់ដូចជា អួនអូស-ឧបករណ៍ឆក់ក្តៅ-ឆក់ត្រជាក់-ឈិបយន្ត និងដកហូតបង្គោលឈើ ដែលជាប្រភព នៃបទល្មើសនេសាទបានជាច្រើនដើម ។
ចំពោះវត្ថុតាងដកហូតត្រូវយកទៅរក្សាទុកនៅស្នាក់ការ រដ្ឋបាលជលផលកំពង់លួង ដើម្បីត្រៀមបំផ្លាញចោល។ក្រុមការងារជំនាញនៅតែបន្តស្រាវជ្រាវរកឧបករណ៍ល្មើសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីការពារពូជត្រី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *