ព្រះវិហារ៖ ឧត្តមសេនីយ៍ត្រីច័ន្ទ សុខុន និងភរិយាជាមួយមន្ត្រីក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ បាននាំយកនូវបច័យនិងគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃ នៅក្នុងឱកាស បុណ្យកាន់បិណ្ឌវេនទី១ ជាមួយពលរដ្ឋចំនួន៤វត្តក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
បច័្ចយនិងគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃវត្ត ១-វត្តជ័យរុក្ខារាម ហៅវត្តថ្លាតអង្ករ ៥បេ, មីយើង ៨កេស, ទឹកសុទ្ធ ១០យួរ, ម៉ាស់ ៨០០ម៉ាស់, អាល់កុល ៣០លីត្រ, ថវិកា ៥០ម៉ឺនរៀល។២-វត្តអន្លង់វែងអង្ករ ១១បេ, មីយើង ១៣កេស, ទឹកស្ទីងកាហ្វេ ៤កេស, ម៉ាស់ ៨០០ម៉ាស់, អាល់កុល ៣០លីត, ថវិកា ៨០ម៉ឺនរៀល។
៣-វត្តធម្មារាម ហៅវត្តស្រះឈូកអង្ក ៥បេ, មីយើងនិងមីតុតា ១២កេស, ទឹកក្រូចកូកា ២កេស, ស្ទីងកាហ្វេ ៤កេស, ទឹកសុទ្ធ ២យួរ, ម៉ាស់ ៨០០ម៉ាស់, អាល់កុល ៣០លីត, ថវិកា ៧០ម៉ឺនរៀល។៤-វត្តគីរីសារវ័ន្តខេមរតេជោ ហៅវត្តលេខ៨អង្ក ៥បេ, មី ៥កេស, ទឹកសុទ្ធ ១០យួ, ថវិកា ៥០ម៉ឺនរៀល, ចែកជូនលោកយាយ លោកតា ចំនួន ១២៣នាក់ ក្នុងម្នាក់ថវិកា ចំនួន ១ម៉ឺនរៀល។
ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានលើកឡើងថា ចំពោះបច្ច័យដែលនាំមកវេរប្រគេនដល់ព្រះសង្ឃនៅថ្ងៃនេះ គឺមិនមែនជាបច្ច័យសម្រាប់តម្កល់ទុកកសាងវត្តនោះទេ។ ប៉ុន្តែជាបច្ច័យសម្រាប់ចាត់ចែង ទៅលើការហូបចុកនៅក្នុងទីអារាមវត្តផ្ទាល់។
បន្ទាប់មកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន និងមន្តី្រក្រោមឱវាទ បាននាំយកថវិកាសប្បុរសធម៌ ចំនួន២.២០០.០០០រៀល ឧបត្ថម្ភជួយដល់ឧត្តមសេនីយ៍ត្រី ហ៊ុ សំអ៊ុល មេបញ្ជាការវរសេនាតូចលេខ៣៨១ ដែលកំពុងដេកសម្រាកព្យាបាលជំងឺ នៅនឹងលំនៅដ្ឋាន៕