ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចចាប់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធគ្រឿងញៀន

កំពង់ចាម៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបានបង្ក្រាប ករណីជួញដូរ គ្រឿងញៀនចំនួន២ករណី ដោយចាប់ ជនសង្ស័យបាន៥នាក់កាលពីនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឱ្យ ដឹងថា កម្លាំងនគរបាលខេត្តសហការជាមួយ,នគរបាលស្រុកបាធាយ,នគរបាលស្រុកព្រៃឈរ និងនគរបាលស្រុកជើងព្រៃ,បានចុះបង្ក្រាប ករណី ជួញដូរ គ្រឿងញៀនដោយចាប់ ជនសង្ស័យបាន៥នាក់។
វត្ថុតាងដកហូតបានគ្រឿងញៀន១០កញ្ចប់ និង ទូរស័ព្ទដៃចំនួន ៥គ្រឿង ។ជនសង្ស័យ ឈ្មោះ ចាំង ធីយីន ភេទស្រីអាយុ២៥ឆ្នាំវៀតណាម នៅភូមិគីឡូ៩ ខណ្ឌឫស្សីកែវ ឈ្មោះ ចាំង យាងកុង អាយុ៤១ឆ្នាំវៀតណាម នៅភូមិផ្សារលិច ខណ្ឌព្រែកព្នៅ ។ជនសង្ស័យទាំង ២នាក់ខាងលើ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន៣៥កញ្ចប់ធំ៣កញ្ចប់ជញ្ចីងចំនួន២ ដាវ១និងសម្ភារវិចខ្ចប់ មួយចំនួន។ចំណែក៣នាក់ទៀតសមត្ថកិច្ចបានទាន់បញ្ចេញឈ្មោះគឺឋិតនៅការស្រាវជ្រាវបន្ត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *