ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុករថយន្តពីក្រោយបណ្ដាលឲ្យស្លាប់នៅស្រុកក្រឡាញ់

សៀមរាប៖យុវជនម្នាក់បានស្លាប់ភា្លមបន្ទាប់ពីជិះម៉ូតូបុករថយន្តពីក្រោយ។មន្ត្រីនគរបាលស្រុកក្រឡាញ់បានឱ្យដឹងថា៖ហេតុការណ៍នោះបានកើតឡើងនៅយប់ថ្ងៃទី២៧ខែមករាឆ្នាំ២០២១នៅលើកំណាត់ផ្លូវជាតិលេខ៦ម្តុំមុខសាលាឃុំស្រណាល ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

មន្ត្រីបន្តថាគ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូនឹងរថយន្តមិនស្គាល់ភិនភាគ។ម៉ូតូធុនC១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៧ពាក់ផ្លាកលេខសៀមរាប1X៤៨១៥បើកបរដោយឈ្មោះហ៊ីងគឹមហាក់ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិតាដែកឃុំទឹកជោរស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបានបុករថយន្តមិនស្គាល់ម៉ាកពីក្រោយ បណ្តាលឱ្យស្លាប់។

ក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ស្រុកបានចុះទៅយកមធ្យោបាយម៉ូតូទៅរក្សាទុកនិងបានប្រគល់សាកសពជូនក្រុមគ្រួសារ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *