ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកដីបុកម៉ូតូ២គ្រឿង ជ្រុលធ្លាក់អូរ តៃកុងស្លាប់និង៣នាក់រងរបួសធ្ងន់

 

ភ្នំពេញ៖រថយន្តដឹកដីបើកក្នុងល្បឿនលឿន ដល់ផ្លូវបំបែកក៏បុកជាមួយម៉ូតូ២គ្រឿង រថយន្តជ្រុលធ្លាក់ចូលក្នុងអូរកប់លិចតៃកុង បណ្ដាលឱ្យស្លាប់ពេលមុនដល់មន្ទីរពេទ្យ។រីឯខាងម៉ូតូប្រុសស្រីចំនួននាក់រងរបួសធ្ងន់ ត្រូវដឹកទៅមន្ទីរពេទ្យដែរ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង ស្ថិតនៅតាមផ្លូវលេខ១០៤ សង្កាត់រលួស ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី៦ ខែសីហា។ សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកដីផ្លាកលេខចង្កូតស្ដាំ KDL-1470 បើកតាមផ្លូវលេខ១០៤ពីលិចទៅកើត។មកដល់ត្រង់ផ្លូវបំបែក ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម បើកតាមផ្លូវបេតុងពីត្បូងទៅជើង បានឡើងមកលើផ្លូវលេខ១០៤។

ពេលនោះធ្វើឱ្យរថយន្តដឹកដីប៉ះម៉ូតូ រូចបួងចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ហើយជ្រុលធ្លាក់ចូលអូរកប់ទាំងតៃកុងរថយន្តតែម្តង។ពេលនោះប្រជាពលរដ្ឋបានប្រើរថយន្តស្ទូចដើម្បីសង្គ្រោះអ្នកបើកបរយកទៅមន្ទីរពេទ្យ។តែអកុសលដោយរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់តាមផ្លូវ។

ក្នុងហេតុការណ៍នេះគេមិនទាន់ដឹងពីអត្តសញ្ញាណ ជនរងគ្រោះនិងតៃកុងរថយន្តនៅឡើយទេ។បន្ទាប់ពីនោះកម្លាំងសមត្ថកិច្ចជំនាញចុះមកពិនិត្យ យករថយន្តនិងម៉ូតូទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *