ព័ត៌មានសន្តិសុខសង្គម

រថយន្តធំខូច សណ្តោងគ្នាចុះចំណតក្រឡាប់ស្លាប់៥នាក់ នៅស្រុកភ្នំព្រឹក

បាត់ដំបង៖រថយន្តធំប្រភេទយីឌុបដឹកអង្ករបានខូចហើយមានរថយន្តធំ១គ្រឿងទៀតអូសចុះពីចំណោតភ្នំបណ្តាលឱ្យចាប់ហ្វាំងមិនស៊ីបុកគ្នាពីក្រោយធ្លាក់មកក្រោមភ្នំក្រឡាប់សង្កត់មនុស្សស្លាប់៤នាក់។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវចំណោតចុះភ្នំព្រឹកស្ថិតក្នុងភូមិភ្នំព្រឹកឃុំអូររំដូលស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖មុនដំបូងរថយន្តដឹកអង្ករមកពីខេត្តព្រៃវែងដឹកយកទៅលក់នៅប្រទេសថៃ។ពេលមកដល់ផ្លូវរៀបចុះភ្នំព្រឹកក៏ខូចហើយឱ្យរថយន្តធំមូយគ្រឿងទៀតជួយអូសចុះចំណោតភ្នំព្រឹក។ដោយរថយន្តខាងក្រោយដាច់ហ្វ្រាំងបានជ្រុលទៅបុករថយន្តខាងមុខបណ្តាលឱ្យក្រឡាប់សង្កត់តៃកុងនិងអ្នករូមដំណើរស្លាប់៤នាក់ក្នុងចំណោម៥នាក់។
ចំណែករថយន្តដាច់កង់ខ្ទេចខ្ទីខួចខាតទាំងស្រុងនិងចាក់អង្ករចោលខ្ទាតដល់ផ្ទះអ្នកស្រុក។សាកសពទាំង៤នាក់ទំរាំគាស់រថយន្តយកសពចេញបានប្រើពេលអស់រាប់ម៉ោង។សាកសពទាំង៤នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *