ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ​០៣​នាក់ និង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣​នេះ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣ លោក​បាន​ដឹកនាំ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ព្រមទាំង​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន នៅ​ចំណុច​ចម្ការ ស្ថិត​ក្នុងភូមិ​ដី​ឡូ​តិ៍ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ទាំង​៣​នាក់ រួម​មាន ៖
១-​ឈ្មោះ សុ​ដា ផល្លា ហៅ​ក្តាម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ផ្សារ​ដែក បច្ចុប្បន្ន​រស់នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ (​ជួញដូរ និង​ប្រើប្រាស់​)
២-​ឈ្មោះ សារ៉ូ សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដី​ឡូ​តិ៍ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ (​ជួញដូរ និង​ប្រើប្រាស់​)
៣-​ឈ្មោះ ផា សុផល ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ (​ប្រើប្រាស់​)​។

វត្ថុ​តាង​ចាប់​បាន រួម​មាន ៖
-​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម ពណ៌​ស​ថ្លា (​ទឹកកក​) ចំនួន ០២ កូន​ថង់​កិប ទម្ងន់ ១,៩០​ក្រាម
-​ម៉ូតូ ចំនួន ០២​គ្រឿង
-​ទូរ​សព្ទ ចំនួន ០២​គ្រឿង​។

ក្រោយ​ឃាត់ខ្លួន និង​សួរ​ចម្លើយ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *