ព័ត៌មានសន្តិសុខសង្គម

មិនទាន់ចាប់បានតៃកុងរថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖ម៉ូតូប៉ះជាមួយម៉ូតូរេទៅម្ខាងផ្លូវបុកនឹងរថយន្តមកពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយតែកុងបានរត់បាត់សមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិស្ងួនពេជ្រសង្កាត់កន្ទោក ខណ្ឌកំបូល កាលពីយប់ថ្ងៃទី១៥ ខែកក្កដា។ មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាកស៊ុយស៊ុគីនិចផ្លាកលេខភ្នំពេញ 2JV-4734 តាមផ្លូវជាតិលេខ៤ពីលិចទៅកើត។
មកដល់កន្លែងខាងលើបានប៉ះជាមួយម៉ូតូក្នុងដំណើរបញ្រ្ចាសទិស ធ្វើឱ្យម៉ូតូមួយគ្រឿងរេទៅបុកនឹងរថយន្តម៉ាកហាយឡេនឌ័រផ្លាកលេខភ្នំពេញ 2AZ-9278 មកពីមុខពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកភាគីម៉ូតូម្ខាងទៀតនិងតៃកុងរថយន្តបានរត់គេចខ្លួនបាត់។

បន្ទាប់ពីនោះសមត្ថកិច្ចជំនាញបា នចុះមកវាស់វែង និងយករថយន្ត-ម៉ូតូទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយនិងបន្តតាមរកចាប់ជនបង្កយកមកចាត់ការតាមនីតិវិធី៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *