ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយ ខូចខ្ទេចសងខាងបុរសម្នាក់បាក់ផ្លូវម្ខាង!

ស្វាយរៀង៖គ្រោះថ្នាក់ចរចរណ៍រវាងម៉ូតូបើកបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយខូចខ្ទេចទាំងសងខាងបណ្តាលឱ្យបុរសម្នាក់បាក់ភ្លៅម្ខាងរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើង ក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង កាលពីយប់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២។មន្ត្រីនគរបាលបានឱ្យដឹងថា អ្នករងរបួសឈ្មោះ យាងប៊ុនលាភ អាយុ១៨ឆ្នាំនៅភូមិ ចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។បុរសរងគ្រោះបើកម៉ូតូម៉ាកហុងដាផ្លាកលេខស្វាយរៀង1S- 6461ខូចខាតដាច់កង់មុខ២កំណាត់។
ចំណែកអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កឈ្មោះសុខ ប៊ុនធឿនអាយុ៤៧ឆ្នាំនៅភូមិសង្កាត់ខាងលើ។មុនកើតហេតុបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កផ្លាកលេខវៀតណាម 03.P1 412.38 ឈប់ចតលើផ្លូវលេខ៣១៤ ។ស្រាប់តែមានម៉ូតូម៉ាកហុងដាផ្លាកលេខស្វាយរៀង 1S-6461ធ្វើដំណើរស្របទិសគ្នាក៏បុកពីក្រោយពេញទំហឹងបណ្តាលឱ្យបាក់ភ្លៅម្ខាងរងរបួសធ្ងន់ត្រូវបានដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ក្រោយមកម៉ូតូនិងម៉ូតូរ៉ឺម៉កត្រូវសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *