ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបុកជាមួយផាស្អេបពេញទំហឹងក្រឡាប់របួសធ្ងន់២នាក់!

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ្វតរ៉េបទ័របុកជាមួយផាស្អេបពេញទំហឹងបណ្តាលឱ្យក្រឡាប់រងរបួសធ្ងន់២នាក់ត្រូវបានដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ហេតុការណ៍នោះបានកើតឡើងនៅតាមផ្លូវ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមនកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ តុលាឆ្នាំ២០២២។កម្លាំងប្រចាំការគោលដៅបានប្រាប់ឱ្យដឹងថា មុនកើតហេតុរថយន្តម៉ាកហ្វតរ៉េបទ័រផ្លាកលេខភ្នំពេញ 2BH-3339 បើកតាមផ្លូវលេខ២៩៤។
មកដល់ត្រង់កន្លែងខាងលើបានបុកគ្នាជាមួយ ផាស្អេបពេញទំហឹង បណ្តាលឱ្យម៉ូតូផាស្អេបក្រឡាប់រងការខូចខាតយ៉ាងដំណំនិងបង្កឱ្យមនុស្សរងរបួសធ្ងន់២នាក់។បន្ទាប់មកសមត្ថកិច្ចផ្នែកចរាចរណ៍បានចុះមកជួយអន្តរាគមន៍និងមានចំណាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *