ព័ត៌មានជាតិ

នឹងត្រូវរុះរើស្ពានដែកដៃព្រែកកំពត សម្រួលមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក

កំពត៖ស្ពានដែកបេឡេត៍មួយកន្លែងឆ្លងកាត់ដៃព្រែកកំពតនឹងត្រូវរុះរើដើម្បីសម្រួលដល់មធ្យោបាយក្នុងការធ្វើដំណើរនិងដឹកជញ្ជូនតាមផ្លូវទឹក។
មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពតបានប្រកាសដំណឹងជូនពលរដ្ឋជ្រាបថា មន្ទីរនឹងមានគម្រោងរុះរើស្ពានត្រើយកោះជាស្ពានបេឡេត៍ចាស់ស្ថិតនៅផ្លូវក្រុងក្នុងសង្កាត់អណ្ដូងខ្មែរ និងសង្កាត់ត្រើយកោះ ក្រុងកំពត។មន្ត្រីដដែលបានបញ្ជាក់ថា កន្លងមកនេះមន្ទីរបានបញ្ចប់ការសាងសង់ស្ពានបេតុងត្រើយកោះ រួចរាល់ជាស្ថាពរ និងបានបើកឱ្យដំណើរការចរាចរណ៍ជូនជាធម្មតា។
ដោយឃើញថា ស្ពានបេឡេត៍ចាស់ ស្ថិតនៅកម្ពស់ទាបពីផ្ទៃទឹកព្រែក នៅពេលទឹកកើនឡើង ជាហេតុបណ្តាលឱ្យការធ្វើដំណើរតាមផ្លូវទឹកជួបបញ្ហាមិនអាចឆ្លងកាត់បាន។ដូច្នេះទើបមន្ទីរមានគម្រោងរុះរើស្ពានបេឡេត៍ចាស់នេះដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនតាមផ្លូវទឹក។សេចក្តីជូនដំណឹងរបស់មន្ទីរបានបញ្ជាក់គ្រោងនឹងរុះរើស្ពានស្ពានបេឡេត៍ក្នុងរយៈពេល៣ខែខាងមុខ។
សូមរំលឹកថា ស្ពានដែកបេឡេត៍ ដែលគ្រោងនឹងរុះរើចេញនេះ ត្រូវបានសាងសង់ឡើង កាលពីឆ្នាំ២០០០ ជំនួសស្ពានឥន្ទធនូ។ស្ពានឥន្ទធនូឬស្ពានចាស់ឆ្លងព្រែកកំពត ត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់រយៈពេល២ឆ្នាំពីឆ្នាំ១៩២៣ និងបញ្ចប់នៅក្នុងឆ្នាំ១៩២៥ក្នុងសម័យអាណានិគមបារាំង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *