ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកម៉ូតូអូសជិត១០០ម៉ែត្រ បណ្ដាលឱ្យប្រុសស្រី២នាក់ស្លាប់ភ្លាមៗ

បាត់ដំបង៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំដឹកទំនិញបានបុកជាមួយម៉ូតូពេលកំពុងបើកឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យប្រុសស្រី២នាក់បានស្លាប់ភ្លាម។
ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះនៅតាមផ្លូវជាតិលេខ៥ត្រង់ផ្លូវបំបែកផ្លូវហាយវេ ក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីម៉ោង១០ព្រឹកថ្ងៃទី ១៣ ខែកក្កដា។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយអ្នករួមដំណើរម្នាក់ជាស្ត្រីវ័យជាង៦០ឆ្នាំនិងម្នាក់ទៀតជាបុរសអាយុប្រហែលជាង៣០ឆ្នាំបានស្លាប់និងរបួស។ ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដាផ្លាកលេខបាត់ដំបង1T-9673ត្រូវរថយន្តកិននិងអូសជិត១០០ម៉ែត្រ។ដោយឡែកភាគីខាងរថយន្តធន់ធំប្រភេទដឹកទំនិញមិនស្គាល់ផ្លាកលេខបានបើកគេចខ្លួនបាត់។
ករណីនេះដំបូងគេឃើញរថយន្តបានបើកយ៉ាងលឿនពីកើតទៅលិចក្នុងដំណើរបញ្ជ្រាស់ទិស ។មកដល់ផ្លូវបំបែកបានបុកគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗក្នុងសភាពខ្ទេចខ្ទាំជាបំណែកៗ បាក់ដៃបាក់ជើង។ក្រោយមកសមត្ថកិច្ចក៏ស្រាវជ្រាវរកសាច់ញាតិឃើញបានប្រគល់សពយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *