ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យទៅតុលាការ ករណីប្រើហឹង្សាប្រឆាំងមន្ត្រីរាជការសាធារណៈ

ភ្នំពេញ៖កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកភ្នំពេញកាលពីរសៀលថ្ងៃទី២៨ ខែមិថុនាបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីប្រើហឹង្សានិងប្រឆាំងមន្ត្រីរាជការសាធារណៈ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ប៊ូ សុខមាន អាយុ៣៣ឆ្នាំ ចាកម្មករសំណង់ ក្រោយពីបើកបរល្មើសច្បាប់ចរាចរណ៍មិនពាក់មួកសុវត្ថិភាព ជេរប្រមាទ និងយកខ្សែក្រវ៉ាត់វាយចំមកលើសមត្ថកិច្ចដោយប្រឆាំងមន្ត្រីរាជការសាធារណៈនិងប្រើហឹង្សាដោយចេតនា។
សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្ត ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥០៣ បទប្រឆាំងនិងអ្នករាជការសាធារណ: មាត្រា២១៧ បទហិង្សាដោយចេតនា និងមាត្រា៨០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *