ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបញ្រ្ចាសផ្លូវបុកម៉ូតូ អ្នកដឹកជញ្ជូនអនឡាញម្នាក់របួសធ្ងន់

ភ្នំពេញ៖រថយន្តបើកបញ្ច្រាស់ផ្លូវបុកម៉ូតូអ្នកដឹកជញ្ជូនទំនិញអនឡាញPANDA ម្នាក់ឱ្យរងរបួសធ្ងន់លើមហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែមិថុនា។
សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីអ្នកបើកបររួមដំណើរជាមួយស្ត្រីម្នាក់ទៀតបើករថយន្តToyota Prius ផ្លាកលេខភ្នំពេញ2AS-6331ពីលិចទៅកើតបញ្ច្រាសទិសដៅចរាចរណ៍។ពេលនោះរថយន្តបានបុកម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខតាកែវ1S-0471ជិះដោយបុរសម្នាក់ ដឹកជញ្ជូនទំនិញអនឡាញ PANDA មកពីមុខពេញទំហឹងបណ្ដាលឱ្យខាងម៉ូតូរងរបួសធ្ងន់។
ភ្លាមៗនោះភាគីរថយន្តទាំង២នាក់បានចុះគេចខ្លួនបាត់អស់ហើយសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *