ព័ត៌មានសន្តិសុខសង្គម

រថយន្តស្រាបៀរហនុមាន បុករថយន្តទំនើបពីក្រោយ

ភ្នំពេញ៖រថយន្តក្រុមហ៊ុនស្រាបៀរហនុមានបើកបុករថយន្តហ្វតរិញចឺ ពីក្រោយឱ្យរងការខូចខាតយ៉ាងដំណំនៅសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី៧ ខែមេសា។
សាក្សីបានឱ្យដឹងថា ដំបូងបុរសម្នាក់បើករថយន្តម៉ាកមូនីង ផ្លាកលេខភ្នំពេញ 2BM-7112 បិតឡូហ្គូរ ក្រុមហ៊ុនស្រាបៀរហនុមានបានបុករថយន្ត ហ្វតរិញចឺរផ្លាកលេខភ្នំពេញ 2AH-6886 ពីក្រោយពេញទំហឹងបណ្ដាលរងការខូចខាតយ៉ាងដំណំទាំងសងខាង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញបានឱ្យភាគីទាំងពីរសម្របសម្រួលគ្នា ។បន្ទាប់មកក៏មានតំណាងក្រុមហ៊ុនស្រាបៀរហនុមានបានសម្រួលគ្នាជាមួយភាគីរងគ្រោះដើម្បីបញ្ចប់រឿង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *