ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរស៦នាក់ លួចលេងជល់មាន់តាមអនឡាញទៅតុលាការ

ខេត្តព្រះសីហនុ៖កម្លាំងនគរបាលក្រុងព្រះសីហនុបានបង្ក្រាបល្បែងជល់មាន់តាមអនឡាញនិងចាប់មនុស្សបាន៦នាក់ហើយបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសាឆ្នាំ២០២២កម្លាំងនគរបាលក្រុងព្រះសីហនុបានបង្ក្រាបល្បែងជល់មាន់តាមអនឡាញនិងចាប់មនុស្សបាន៦នាក់នៅផ្ទះមួយកន្លែងក្នុងសង្កាត់១ ក្រុងព្រះសីហនុ។ជនសង្ស័យទាំង៦នាក់នោះបានលាក់ខ្លួនលេងល្បែងស៊ីសង ជល់មាន់តាម Online ដោយជ្រកក្រោមផ្លាកហាងផឹកស៊ីមានយីហោ“ពន្លឺថ្មី”។
ល្បែងស៊ីសងខុសច្បាប់នៅទីតាំងខាងលើនេះមានដូចជា ភ្នាល់បៀ ភ្នាល់ជល់មាន់ហាយឡាយនិងល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទទៀតជាលក្ខណៈកាស៊ីណូអនឡាញ។ក្រោយពីចាប់ខ្លួនក្រុមជនសង្ស័យខាងលើត្រូវបាននគរបាលក្រុងព្រះសីហនុរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *