ព័ត៌មានសន្តិសុខសង្គម

ឃុំក្មេងស្ទាវម្នាក់ ចំណោម១០នាក់ ពីបទឆក់និងវាយជនរងគ្រោះ

ភ្នំពេញ៖តុលាការភ្នំពេញបានឃុំខ្លួននៅថ្ងៃទី១ ខែមេសាបានឃុំក្មេងស្ទាវម្នាក់បណ្តោះអាសន្នជាប់ចោទម្នាក់ពីបទឆក់តាមផ្លូវនិងប្រើហិង្សាដោយវាយលើក្មេងស្រីរងគ្រោះ។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទឈ្មោះណាល់ ផានីន ហៅទីន អាយុ១៧ឆ្នាំទីលំនៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ ។ជនជាប់ចោទរូបនេះក្នុងចំណោមបក្ខពួក១០នាក់ ត្រូវសមត្ថកិច្ចផ្នែកអន្តរាគមន៍ខណ្ឌមានជ័យដេញតាមចាប់បានកាលពីថ្ងៃទី២៦ ខែមីនាបន្ទាប់ពីមានការសង្ស័យជាមុខសញ្ញាឆក់ពីស្តី្រម្នាក់និងយកមួកសុវត្ថិភាពវាយជនរងគ្រោះ កាលពីថ្ងៃទី២៤ខែមីនាកន្លងទៅ។
នៅថ្ងៃទី៣១ ខែមីនាសមត្ថកិច្ចបានបញ្ជូនខ្លួនក្មេងស្ទាវនេះទៅតុលាការរាជធានីភ្នំពេញដើម្បីសាកសួរ។នៅថ្ងៃទី១ ខែមេសាតុលាការបានសម្រេចឃុំជនជាប់ចោទបណ្តោះអាសន្នរង់ចាំសវនាការពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *