ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់ទូរស័ព្ទដៃ

(ភ្នំពេញ) នគរបាលខណ្ឌឬស្សីកែវ និងប៉ុស្តិ៏ច្រាំងចំរេះទី១ បានស្រោវជ្រាវចាប់ជនសង្ស័យបានចំនួន២នាក់ដែលបានឆក់ទូរស័ព្ទដៃ។សមត្ថកិច្ចបានឲ្យ(គេហទំព័រ PLAnews)ដឹងថា ករណីនេះកើតឡើងនៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង១៥”៣០នាទី នៅចំណុចផ្លូវលេខ១៨០០ ភូមិ ៤ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ បង្កឡើងជនសង្ស័យចំនួន៤ នាក់។ ជនរងគ្រោះឈ្មោះ យូ ដាវុទ្ធ ភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរ ដឹក online ស្នាកិក់នៅផ្ទះលេខ ៤៨ ផ្លូវលេខ០៩ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្ភារះបាត់បង់រួមមានទូរស័ព្ទមួយគ្រឿងម៉ាក iphone xs max ពណ៌ស លេខស៊ីម 070899950។

សមត្ថកិច្ចបានអោយសារព័ត៌មាន PLAnews ដឹងទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ ជនរងគ្រោះបានដឹកអីវ៉ាន់ឲ្យភ្ញៀវ បានដកទូរស័ព្ទនិយាយ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូម៉ាកស្គុបពី ២គ្រឿង បានមកអែបជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច រួចជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកចោរៗ ដេញតាមពីក្រោយ ជនសង្ស័យបានជិះម៉ូតូទៅបុកម៉ូតូ១គ្រឿងពីមុខ បណ្ដាលឱ្យដួល រួចគេចខ្លួនបាត់ជាមួយទូរស័ព្ទជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចជំនាញ ខណ្ឌឫស្សីកែវ និងនគរបាលប៉ុស្តិ៍ច្រាំចំរេះ១ ស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតម៉ូតូ ១គ្រឿង ជាមធ្យោបាយធ្វើសកម្មភាពឆក់ នៅវេលាថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ២២:០០នាទី នៅចំណុចភូមិធំត្បូង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកប៉ុស្តិ៍ច្រាំងចំរេះ១ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់ និងកំពុងស្រាវជ្រាវរកបក្សពួកបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *