ព័ត៌មានសន្តិសុខសង្គម

រន្ទះបានបាញ់មនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់៣នាក់

បាត់ដំបង៖គ្រោះធម្មជាតិដោយមានរន្ទះបានបាញ់ចំមនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់៣នាក់នៅឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី៣០ ខែមីនា។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងជាមួយបាតុភូតរន្ទះបាញ់បណ្តាលឱ្យមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់៣នាក់ពេលពួកគេកំពុងឃ្វាលគោនៅវាលស្រែ។
ជនរងគ្រោះ-ឈ្មោះយ៉ុង អួយ អាយុ១៨ឆ្នាំបានស្លាប់-ឈ្មោះសៅ ប៉ាងភេទប្រុស អាយុ ៤០ឆ្នាំរងរបួស-ឈ្មោះសេង ស្រីម៉ុច អាយុ១៥ឆ្នាំរងរបួសនិង-ឈ្មោះហឿន រឿតអាយុ៤២ឆ្នាំ។ទាំង៣នាក់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។អ្នកស្លាប់និងរបួសនេះមានទីលំនៅក្នុងភូមិឃុំខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកោសលវិច័យលើសាកសពនិងអ្នករងរបួសហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់និងរបួសដោយសាររន្ទះបាញ់ពិតមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *