ព័ត៌មានសន្តិសុខសង្គម

ខឹងឪពុកទៅយកកាំបិតកាប់ជញ្ជាំងផ្ទះ និងដុតបំផ្លាញចំការ

បាត់ដំបង៖នគរបាលស្រុកថ្មគោលបានចាប់បុរសជាកូនខឹងឪពុកស្តីបន្ទោសតិចតួចក៏យកកាំបិតកាប់ជញ្ជាំងស័ង្កសីជុំវិញផ្ទះនិងដុតសម្ភារប្រើប្រាស់អស់គ្មានសល់។
សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យនេះនៅភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២៩ ខែមីនាឆ្នាំ២០២២។ ជនសង្ស័យឈ្មោះ ទី រស់ អាយុ២៥ឆ្នាំជាកូនបង្កើតឈ្មោះយូ សឿង អាយុ ៥១ឆ្នាំរស់នៅភូមិឃុំខាងលើ។
ជនសង្ស័យខឹងឪពុកក៏បានយកកាំបិតកាប់ជញ្ជាំងស័ង្កសីជុំវិញផ្ទះវាយបំផ្លាញឱ្យខូចខ្ទេចខ្ទីនិងដុតសម្ភារប្រើប្រាស់ក្នុងផ្ទះរបស់ឪពុកបណ្ដាលឱ្យឆេះអស់គ្មានសល់។បន្ទាប់មកសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ពន្លត់ភ្លើងនិងចាប់ជនបង្កបានភ្លាមៗ។ក្នុងនោះដកហូតកាំបិតខ្វែវមួយហើយបានយកឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីរៀបចំសំណុំរឿងចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *