ព័ត៌មានសន្តិសុខសង្គម

កម្លាំងការពារព្រំដែនឃាត់ខ្លួនមេខ្យល់និងពលករជាង ៥០នាក់

បាត់ដំបង៖កម្លាំងការពារព្រំដែនកាលពីថ្ងៃទី ២៧ខែធ្នូឆ្នាំ២០២១បានឃាត់ខ្លួនពលករនិងមេខ្យល់ចំនួន៥០នាក់ដែលប្រុងលួចឆ្លងដែនចូលទៅថៃដោយខុសច្បាប់។
មន្ត្រីបានឱ្យដឹងថា នគរបាលព្រំដែនគីឡូ៩ជាមួយយោធាផ្នែកសឹករងសំពៅលូនបានទប់ស្កាត់ពលករប្រុងលួចឆ្លងដែនចូលទឹកដីថៃនៅត្រង់ស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ក្នុងនោះបានឃាត់ខ្លួនចំនួន៥០នាក់ស្រី១៤នាក់ក្មេង១៤នាក់និងជនសង្ស័យ២នាក់ និងអ្នកបើកបររថយន្តម្នាក់។
មេខ្យល់ឈ្មោះកូ សុថាត ភេទស្រី អាយុ ៣៤ឆ្នាំ-ឈ្មោះលៀង ចិន្ដាភេទប្រុសអាយុ ៣៦ឆ្នាំជាអ្នកនាំផ្លូវ-ឈ្មោះអឹម សុខមុល ភេទប្រុសអាយុ៣៣ឆ្នាំជាអ្នកបើកបររថយន្ត។ពួកគេមានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ។ សមត្ថកិច្ចដកហូតវត្ដុតាងរួមមានម៉ូតូ១គ្រឿង និងរថយន្ដ១គ្រឿង ។
បន្ទាប់ពីឃាត់ខ្លួន,សាកសួរ,អប់រំណែនាំរួចសមត្ថកិច្ចបានប្រគល់ពលករនិងមេខ្យល់ទាំង៥០នាក់ ព្រមទាំងវត្ដុតាងទៅកម្លាំងនគរបាលស្រុកដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *