ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនបុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលខេត្តកណ្តាលបានត្រៀមបញ្ជូនបុរសម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាមួយវត្ថុតាងទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នៅម្តុំភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។បុរសរូបនេះ ឈ្មោះខន ចាន់ធី អាយុ៣១ឆ្នាំនៅភូមិឃុំខាងលើ។
វត្ថុតាងចាប់យកបាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួនមួយកញ្ចប់ធំ ទូរសព្ទ១គ្រឿង។ជនសង្ស័យបានសារភាពថា គ្រឿងញៀននេះខ្លួនបានទិញពីមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណទេនៅផ្លូវជាតិលេខ៣ក្នុងតម្លៃ៦០០.០០០រៀលដោយខ្លួនធ្លាប់លក់គ្រឿងញៀនបានរយៈពេល៤ខែមកហើយ។
បន្ទាប់ពីសួរនាំរួចកម្លាំងសមត្ថកិច្ចក៏បានរៀបចំសំណុំរឿងរួមវត្ថុងតាងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *