ព័ត៌មានសន្តិសុខសង្គម

រថយន្តបត់ឆ្វេង ម៉ូតូមកពីក្រោយបុករបួសធ្ងន់៣នាក់

ប៉ៃលិន៖ រថយន្តតូចម៉ាកកាមរីកំពុងបើកបានបត់ឆ្វេងត្រូវម៉ូតូមួយគ្រឿងជិះឌុបគ្នា៣នាក់មកពីក្រោយក៏បុកពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់៣នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅត្រង់ផ្លូវបំបែកជាបួនក្នុងភូមិប៉ាហ៊ីជើងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
យុវជនរងគ្រោះភាគីម៉ូតូ ឈ្មោះ ហាន សុគា អាយុ១៨ឆ្នាំ,ឈ្មោះ អាន វិសាល អាយុ១៦ឆ្នាំ,ឈ្មោះ តុ បញ្ញា អាយុ១៦ឆ្នាំ។អ្នកទាំង៣រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់។ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន 1C-9064 ខូចខាតយ៉ាងដំណំ។អ្នកបើកបររថយន្តឈ្មោះ ហង្ស សារេត អាយុ៥៧ឆ្នាំ រស់នៅ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បើកបររថយន្តម៉ាកCamry ពាក់ផ្លាកលេខបាត់ដំបង2B-1596៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *