ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង(អាប៉ោង)បានចំនួន០៨នាក់

បាត់ដំបង៖ កាលពីថ្ងៃ​ អង្គារ​៤រោច​ខែបុស្ស​ឆ្នាំខា​លចត្វាស័កព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​ ១០​ខែ​ មករា​ ឆ្នាំ​ ២០២៣​វេលាម៉ោង​ ២២និង៥០​នាទី​នៅ​ចំណុច​ភូមិ​ច្រាបក្រសាំង​សង្កាត់​វត្តគរ​ ក្រុងបាត់​ដំបង​ ខេត្ត​បាត់ដំបង​ ​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ លោ​ក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រា​ល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ ដោ​យ​មាន​​តំណាង​អយ្យការ​នៃសាលា​ដំ​បូងខេត្តបា​ត់ដំ​បងចូលួមផងនោះបានចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ល្បែង​ស៊ី​សង​(​ អា​ប៉ោង​ )​ ចំនួន០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​អ្នក​លេង​ ចំនួន​ ០៨​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បីសាកសួរបំភ្លឺក្នុងនោះគឺ៖
១-ឈ្មោះ​ សៀង​ គីម​ ភេទប្រុស​ អាយុ​ ៧០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃ​កូន​សេក​ សង្កាត់​អូរចារ​ ក្រុងបាត់​ដំបង​ ខេត្ត​បាត់ដំបង​ ។
២-ឈ្មោះ​ អូន​ អ៊ុល​ ភេទប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទី​លំ​នៅ​ភូមិ​ច្រាបក្រ សាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៣-ឈ្មោះ​ អ៊ន​អៀត​ភេទប្រុស​អា យុ​ ៦៨​ ឆ្នាំ​ មានទី​លំនៅ​ភូមិ​ដាក់​សសរ​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៤-ឈ្មោះ​ វន្ត័​ វី​ ភេទប្រុស​ អាយុ​ ៥៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
៥-ឈ្មោះ​ ជា​ សូនី​ ភេទប្រុស​ អាយុ​ ៥២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៦-ឈ្មោះ​ បាក់​ គឹម​ហៀក​ ភេទស្រី​ អាយុ​ ៦៥​ ឆ្នាំ​មានទីលំនៅ​ភូមិ​ព្រៃកូនសេក​ សង្កាត់​អូរចារ​ ក្រុងបាត់​ដំ​បង​ ខេត្ត​បាត់ដំបង​ ។
៧-ឈ្មោះ​ ហៃ​ ភូន​ ភេទស្រី​ អាយុ​ ៦០​ ឆ្នាំ​ មានទី​លំនៅ​ភូមិ​ច្រាបក្រសាំ ង​ សង្កាត់​វត្តគរ​ ក្រុងបាត់​ដំ​បង​ ខេត្ត​បាត់ដំបង​ ។
៨-ឈ្មោះ​ វុត​ ប៉ុច​ ភេទស្រី​ អាយុ​ ៤៩​ ឆ្នាំ​ មានទីលំ​នៅ​ភូមិ​អូរពងមាន់​ ឃុំ​តា គ្រាម​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។

-*វត្ថុតាង​ដកហូត​រួម​មាន​៖​
-​ កម្រាល​សម្រាប់​ចាក់​អាប៉ោង​ ០១​
-​ គម្រប​ ផ្តឹល​ជ័រ​ ពណ៌​ខៀវ​ ០​១​
-​ ឆ្នាំង​ដាក់​ដី​សម្រាប់​ទ្រ​ចាន​អាប៉ោ ង​០១​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំ​ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *