ព័ត៌មានសន្តិសុខសង្គម

នគរបាលចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀននៅស្រុកឯកភ្នំ

បាត់ដំបង៖សមត្ថកិច្ចនគរបាលស្រុកឯកភ្នំបានចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១។
លោកវរសេនីយ៍ឯកឡុងយោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានឱ្យដឹងថា៖កម្លាំងនគរបាលស្រុកបានចុះបង្ក្រាបករណីរក្សាទុកជួញដូរចែកចាយនូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែងដោយចាប់បាន៣នាក់។ជនសង្ស័យជាបុរស,ឈ្មោះថ្លាងណាគីមហៅម៉ាប់ អាយុ ២៧ឆ្នាំ,ឈ្មោះ ទ្រេះ រ៉ូស៊ីទីអាយុ៣០ឆ្នាំ,ឈ្មោះ ចាន់សម្បត្តិហៅបាត់អាយុ៣០ឆ្នាំអ្នកទាងបីនៅភូមិជ្រៃកោងសង្កាត់ចម្ការសំរោងក្រុងបាត់ដំបង។
វត្ថុតាងចាប់បាន៖គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)២ថង់ទម្ងន់៥,៧១ក្រាម,ទូរស័ព្ទដៃ៣គ្រឿងនិងម៉ូតូកង់បី១គ្រឿងពាក់ផ្លាកលេខភ្នំពេញ1IH-8962។។បច្ចុប្បន្ន នគរបាលស្រុកកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *