ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យសមត្ថកិច្ចបណ្ដេញចិន០២នាក់ នឹងមិនអនុញ្ញាតឲ្យចូលកម្ពុជាជារៀងរហូត

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលោក គួចចំរើនកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញចិន២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត ។
បន្ទាប់ពីចិនទាំង២នាក់នេះផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហ។នុ ដោយឡែកបុរសខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូដឹកចិន២នាក់នេះ សមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *