ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូរុឺម៉កគេចពីទឹកដក់លើផ្លូវ ជ្រុលបុកសួនចែកផ្លូវដួល ស្លាប់ម្នាក់របួស ០៤នាក់

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កក្នុងល្បឿនលឿនគេចពីទឹកដក់លើផ្លូវជ្រុលបុកសួនច្បារចែកផ្លូវក៏ដួលអ្នកបើកបរស្លាប់និងអ្នករួមដំណើររបួស៤នាក់។គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវជាតិលេខ 6A ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាកាលពីម៉ោង៦ព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា៖ មុនពេលកើត បុរសម្នាក់រួមទាំងអ្នកដំណើរ ៤នាក់ទៀត បានបើកម៉ូតូសណ្ដោងរ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ 1BH-5412 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6A។មកដល់កន្លែងកើតហេតុជិះគេចទឹកដែលដក់នៅលើផ្លូវស្រាប់តែជ្រុលទៅបុកសួនច្បារចែកផ្លូវពេញទំហឹង បណ្ដាលឱ្យអ្នកបើក និង អ្នករួមដំណើរដួល ខ្ទាតបោកក្បាលស្លាប់ ម្នាក់និង ៤នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ចំណែកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *