ព័ត៌មានសន្តិសុខសង្គម

ខ្យល់កន្ត្រាក់បក់បោកខ្លាំងបណ្ដាលឲ្យផ្ទះ៦ខ្នង ដួលរលំសង្កត់មនុស្សស្លាប់នៅស្រុកបង្គលបុរី

បន្ទាយមានជ័យ៖គ្រោះធម្មជាតិមានខ្យល់កន្រ្តាក់បានបក់បោកខ្លាំងបណ្តាលឱ្យផ្ទះ៦ខ្នងដួលរលំសង្កត់កុមារាម្នាក់អាយុ៥ឆ្នាំបានស្លាប់នៅស្រុកមង្គលបូរី។ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើងនៅ ភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី១២ខែមេសា ឆ្នាំ២០២១។
មន្ត្រីនគរបាលរដ្ឋបាលបានឱ្យដឹងថា៖នៅក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់ កន្ត្រាក់នេះ មានភ្លៀងធ្លាក់មួយមេលាយឡំ ជាមួយនិងខ្យល់កន្ត្រាក់ បានបក់បោកយ៉ាងខ្លាំង បណ្តាលឱ្យលំនៅស្ថានពលរដ្ឋចំនួន៦ខ្នងរលំខូចខាត។ ក្នុងនោះ៣ខ្នងខូចខាតធ្ងន់ ខូចម៉ូតូ២គ្រឿងធ្ងន់ និងផ្ទះ៣ខ្នងខូចខាតស្រាល ។
ជាមួយគ្នានោះដែរ បណ្តាលឱ្យកុមារាម្នាក់ឈ្មោះ អឿន វីអែន អាយុ៥ឆ្នាំ បានស្លាប់ភ្លាមដោយសារ សរសរជើងតាងផ្ទះប្រវែងប្រហែល៣ម៉ែត្រ រលំដួលសង្កត់ ។ ក្មេងប្រុសរងគ្រោះម្តាយឈ្មោះ រ៉ាក់ ស្រីនេត និងឪពុកឈ្មោះ ចាំ អឿន ។
ប្រភពដដែលបានបន្តថា៖ គ្រួសារនេះ មានកូនចំនួន៣នាក់ ស្រីម្នាក់ ក្មេងរងគ្រោះជាកូនទី៣ ។ នៅមុនពេលកើតហេតុទាំងម្តាយឪពុកនិងកូន៣នាក់ បាននៅអង្គុយនិងដេកលេងអង្រឹងក្រោមផ្ទះ ។ពេលមានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់កើតឡើង ម្តាយឪពុកនិងកូន២នាក់ធំៗ បានរត់រួច នៅតែក្មេងរងគ្រោះដេកអង្រឹងលេង មិនមានអ្នកជួយ ត្រូវខ្យល់កួចផ្ទះនិងដួលរលំសរសរជើងតាង ប្រវែងប្រហែល៣ម៉ែត្រសង្កត់ស្លាប់តែម្តង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *