ព័ត៌មានសន្តិសុខសង្គម

ចាប់មេខ្យល់ម្នាក់ និងពលករជាង៥០នាក់ករណីលួចចូលស្រុកថៃខុសច្បាប់

 

បាត់ដំបង៖សមត្ថកិច្ចបានចាប់មេខ្យល់ម្នាក់និងពលករខ្មែរជាង ៥០នាក់ករណីលួចឆ្លងដែន ទៅស្រុកថៃខុសច្បាប់។ហេតុការណ៍នេះបានកើតនៅចំណុចបង្គោលសីមា៥៤ ក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងចម្រុះកម្ពុជាជាមួយទាហានឈុតខ្មៅថៃការពារព្រំដែនបានចាប់មេខ្យល់ម្នាក់ និងឃាត់ពលករខ្មែរចំនួន ៥៦នាក់ដែលលួចឆ្លងដែន ទៅស្រុកថៃដោយខុសច្បាប់។មេខ្យល់រូបនេះឈ្មោះអេន ត្រាន់ ភេទប្រុស អាយុ៣៩ឆ្នាំ និង ពលករចំនួន ៥៦នាក់។ ក្នុងនោះមានក្មេងៗចំនួន ៥នាក់។បច្ចុប្បន្នមនុស្សទាំងអស់នេះ ត្រូវបានបញ្ជូនទៅនគរបាលស្រុកកំរៀង ដើម្បីអនុវត្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *