ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បាននាំយកអំណោយជូនពលរដ្ឋក្រីក្រ

ព្រះវិហារ៖លោក ឧត្តមសេនីឯកស្រី ឌឹកមេបញ្ជាការរងកងទ័ពជើងគោគមេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ប្រចាំទិសទី១តំបន់ប្រាសាទព្រះវិហារនិងលោកឧត្តមសេនីយ៏ទោ ដួង ច័ន្ទមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩រួមដំណើរដោយនាយទាហ៊ានជាន់ខ្ពស់ចំណុះឱ្យកងពលទាំងពីរជាច្រើនរូប។
នៅព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នេះបានអញ្ជើញនាំយកអំណោយដែលជាគ្រឿងឧបភោគបរិភោគរួមនឹងថវិការ១ចំនួនប្រគល់ជូនទៅដល់ពលរដ្ឋទីទាល់ក្រចំនួន១គ្រួសារស្ថិតក្នុងភូមិសែនរុងរឿង៣ឃុំមរតកស្រុកជាំក្សាន្តខេត្តព្រះវិហារ។
គួរបញ្ជាក់ផងដែរថាអំណោយដែលលោកមេបញ្ជាការងកងទព័ជើងគោកប្រគល់ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋទីទាល់ក្រនាឱកាសនោះរួមមាន។ទី១អង្កចំនួន៥បេទី២ទឹកត្រីចំនួន២យូរទី៣ត្រីខចំនួន២យូរទី៤មីចំនួន២កេះរួមនឹងថវិការចំនួន១លាន១៥ម៉ឺនរៀលផងដែរ។
ក្នុងនោះលោកមេបញ្ជាការងកងទព័ពជើងគោកក៏បានប្រគល់សង្ក័សីដែលត្រូវប្រកផ្ទះដែលមានគ្រោងចាស់លើកទុកចោលយូរមកហើយទំហំទទឹង៦ម៉ែតគុណនឹងបណ្តោយ៩ម៉ែតនឹងបុកអណ្តូងទឹកស្អាត១រួមនឹងចេញថ្លៃចាក់ដីសម្រាប់សាងសងផ្ទះជូនទាំងអស់ទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *