ព័ត៌មានជាតិ

សមត្ថកិច្ចនៅព្រំដែនទទួលពលរដ្ឋមកពីប្រទេសថៃ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡឺស័ក

បាត់ដំបង៖កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូត៍៩ សហការជាមួយយោធាវរសេនាតូច៥៣៣,យោធាសឹករងស្រុកនិងនគរបាលរដ្ឋបាលជ្រៃសីមា ស្រុកសំពៅលូនបាននៅថ្ងៃព្រឹកទី១៦ ខែមីនា ឆ្នាំ២០២១បានទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃចំនួន ១៤នាក់។ក្នុងនោះស្រី ៤នាក់ ក្មេងស្រីម្នាក់និងក្មេងប្រុស ២នាក់ពីភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
បន្ទាប់ពីសាកសួររួចក៏អប់រំណែនាំ ហើយកម្លាំងបានប្រគល់ពួកគាត់ឱ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *