ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣២អាណត្តិទី៣

 

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២បានបើកកិច្ចសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៣២ អាណត្តិទី៣។កិច្ចប្រជុំនេះ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

សម្រាប់របៀបវីរនៃកិច្ចប្រជុំនាព្រឹកនេះ រួមមាន:១- ពិនិត្យ និងអនុម័តសេចក្ដីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅកាងារប្រចាំឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែចាប់ពីខែ(មករា-កុម្ភៈ -មីនា ) ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤- បញ្ហាផ្សេងៗ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *