ព្រះវិហារ៖នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០បានប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារបំពាក់ឋានន្តរស័ក្តិ,ជូនប័ណ្ណសរសើរដល់នាយ,នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៣៤រូប។ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនិងមានការចូលរួមពីមន្ត្រីកងរាជអាវុធហត្ថចំណុះឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូប។
លោកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ក្នុងនោះវត្តមានលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារ។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ត្រីបានណែនាំផ្តាំផ្ញើដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ដែលទើបទទួលបាននូវការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិនាពេលនេះ។គឺត្រូវបន្តខិតខំបំពេញភារកិច្ចបម្រើជាតិបម្រើប្រជាពលរដ្ឋឱ្យបានល្អបំផុត។ត្រូវគោរពវិន័យរបស់កងរាជអាវុធហត្ថត្រូវមានសីលធ៌មអកប្បកិរិយាល្អសក្តិសមជាអ្នកបម្រើប្រជាពលរដ្ឋ។
តែត្រូវប្តូរផ្តាច់ក្នុងភារកិច្ចការពារបូររណភាពទឹកដីប្រឆាំងនិងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានក៏ដូចជាក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនមិនត្រូវយកខ្លួនទៅប្រឡូកប្រឡាក់ឬទាក់ទិនជាមួយអំពើល្មើសច្បាប់ឬពួកជនប្រព្រឹត្តបទល្មើសផ្សេងៗឡើយសំខាន់គឺត្រូវធ្វើនូវអំពើល្អគ្រប់ពេលវេលា។
ឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបន្តថាកងរាជអាវុធហត្ថត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពមានសាមគ្គីភាពជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំដូចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានឬភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។សំខាន់ការបំផុសចូលរួមក្នុងការអនុវត្តគោលនយោបាយស្តីពីភូមិ-ឃុំមានសុវត្ថិភាពពិសេសបទល្មើសគ្រឿងញៀននិងធនធានធម្មជាតិ។លោកឧត្តមសេនីយ៍ត្រីកងសៅគុណក៏បានជម្រុញបន្ថែមដល់កងរាជអាវុធហត្ថគ្រប់រូបនិងក្រុមគ្រួសារត្រូវបន្តការប្រុងប្រយ័ត្នការពារទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕