Uncategorized

លោកវីរៈសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១.៥០០.០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការ ប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្ត្រីនគរបាលទានកាំ ដែលទទួលមរណ:ភាព

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការ នគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំ លោក អធិការរង នាយផ្នែកនាយប៉ុស្តិ៍ រងផ្នែក រងប៉ុស្តិ៍ និងមន្ត្រីសរុបចំនួន ២២រូប បាននាំយកថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោស្នងការ សរុបចំនួន ១,៥០០,០០០រៀល (មួុយលានប្រាំសែនរៀល) មកប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទានកាំ ដែលបានទទួលមរណ
ភាពនៅភូមិ ប៉ុស្តិ៍ចាស់ ឃុំ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះដែរ លោកវរសេនីយ៍ទោ ទេព រដ្ឋា សូមសម្តែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំក្តុកក្តួល សោកសៅ និងស្តាយស្រ ណោះ អាឡោះអាល័យយ៉ាងក្រៃលែងបំផុតគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម ត្រូវជាកូននៃគ្រួសារសព បានទទួលមរណភាពកាលពីយប់ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងអាយុ ២៧ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរ ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *