ព័ត៌មានអន្តជាតិ

លោកDing Xurxiang បឧបនាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ”លើកទីបីនិងថ្លែងសន្ទរកថា

 

កាលពីថ្ងៃទី១១ខែកញ្ញា កិច្ចប្រជុំជាន់ខ្ពស់ស្តីពីកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ”លើកទីបីបានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Ding Xuexiang សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា ។
លោក Ding Xuexiang បានថ្លែងថា ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ” ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា របបកម្មសិទ្ធិបញ្ញាមានតួនាទីសំខាន់ក្នុងការជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីនានា កិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ”ទទួលបានសមិទ្ធផលដ៏សម្បូរបែប ។
លោក Ding Xuexiang បានគូសបញ្ជាក់ថា ចិនរីករាយរួមជាមួយភាគីនានា ធ្វើកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍនៃវិស័យកម្មសិទ្ធិបញ្ញា ដើម្បីបំពេញបន្ថែមកម្លាំងកម្មសិទ្ធិបញ្ញាកាន់តែច្រើនសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *